ធាតុផ្សំ

ការជ្រើសរើសផលិតផលដែលផលិតដោយកញ្ចក់រចនាសម្ព័នសុវត្ថិភាពកម្ពុជាមិនត្រឹមតែមានគុណភាពខ្ពស់ប៉ុណ្ណោះទេប៉ុន្តែក៏មានជម្រើសជាច្រើនផងដែរដើម្បីធានាថាអ្នកអាចស្វែងរកអ្វីដែលអ្នកកំពុងស្វែងរក។ ជាមួយនឹងសម្ភារៈកំពូលនៃបន្ទាត់បច្ចេកវិទ្យាបច្ចេកវិទ្យាឈានមុខនិងក្រុមដែលមានគុណភាពខ្ពស់យើងធានានូវការពេញចិត្តពេញលេញ។

កញ្ចក់ពត់កោង

ចាប់តាំងពីមានការរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យឌីស្សាញមក (រូបរាងបត់បែននៃអគារផ្សេងៗ) ទើបធ្វើឲ្យមានតម្រូវការនូវកញ្ចក់ពត់កោង​។
កញ្ចក់ពត់កោង គឺជាកញ្ចក់ដែលទទួល​បាន​ពីការយកកញ្ចក់អណ្តែតធម្មតា ទៅកំដៅរហូតដល់កញ្ចក់ទន់កោង (កម្តៅប្រមាណ 700 ˚C) បន្ទាប់មកទម្លាក់កម្តៅកញ្ចក់ឲ្យត្រជាក់យ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី ដែលជាលទ្ធផលកញ្ចក់នៅសល់សម្ពាធខ្ពស់កម្លាំងខ្លាំងតិចជាង10000 PSI ឬសម្ពាធនៃគែមតិចជាង 9700 PSI ។

កញ្ចក់ហ៊ីតស្រ្តែងថឹន

កញ្ចក់ហ៊ីតស្រ្តែងថឺនគឺជាកញ្ចក់ដែលទទួលបានពីការយកកញ្ចក់អណ្តែតធម្មតា ទៅបន្ថែមកំដៅ ដោយសម្ពាធ ឬកម្តៅនៃផ្ទៃកញ្ចក់នៅសល់ត្រឹម 3500 PSI ឬតិចជាង 10000 PSI ហើយសំពាធ​ ឬកំដៅនៃគែមកញ្ចក់ខ្លាំងជាង 5500 PSI និងតិចជាង 10000 PSI ។ កញ្ចក់ហ៊ីតស្រ្តែងថឺន មានកម្លាំងឬសំពាធទាបហើយរឹងមាំ និងខ្លាំងជាងកញ្ចក់អណ្តែតធម្មតាតែពីរដងប៉ុណ្ណោះ។ វាពុំត្រូវបានចាត់បញ្ជូលជាកញ្ចក់សុវត្ថិភាពនោះទេ (ប្រសិនបើប្រើជាកញ្ចក់មួយផ្ទាំង) ដោយសារពេលដែលវាបែក គឺបែកជាផ្ទាំងធំៗ។

កញ្ចក់អ៊ីសូឡង់

កញ្ចក់អ៊ីសូឡង់គឺជាការផ្គួបផ្សំកញ្ចក់ពីរផ្ទាំងដែលបំបែកដោយស៊ុមញ៉ូម និងបញ្ចូលខ្យល់ស្ងួតនៅកណ្តាល​​ហើយបិទផ្ចិតដោយកាវកញ្ចក់ ហើយវាជាផលិតផលបន្ថយកំដៅ ទប់សំលេង សន្សំថាមពល និងការពារបរិស្ថាន។

កញ្ចក់ការពារការឈ្លានពាន

កញ្ចក់ការពារការឈ្លានពាន គឺជាកញ្ចក់ដែលមានគុណភាពខ្ពស់ដែលរួមបញ្ជូលនូវលក្ខណៈសម្បត្តិរបស់ DuPont Sentry Glas ® Plus ដែលធ្វើឲ្យកញ្ចក់មានភាពធន់។​ កញ្ចក់ប្រភេទនេះមានកម្រាស់ និងសមាសភាពខុសគ្នាដោយយោងទៅតាមប្រភេទនៃអាវុធ កំរិតនៃការការពារ និងសុវត្ថិភាព។ កញ្ចក់ប្រភេទនេះអាចជួយការពារដល់ការឈ្លានពានរបស់មនុស្សដែលប្រើអាវុធដូចជា ពូថៅ និង​ ដំបងជាដើម។

កញ្ចក់ឡាមីណែត

កញ្ចក់ឡាមីណែតគឺជាកញ្ចក់ដែលផលិតឡើងដោយការបិទជាប់គ្នាជាអចិន្រ្តៃន៏នូវកញ្ចក់ពីរផ្ទាំង ឬច្រើនផ្ទាំងចូលគ្នាដោយប្រើប្រាស់សន្លឹកកាវរឹង​ Polyvinyl Butyral (PVB) ក្រោមកម្តៅ និងសម្ពាធហើយបង្កើតជាកញ្ចក់តែមួយ។ កាវ PVB ដែលប្រើប្រាស់សម្រាប់បិទកញ្ចក់គឺមានលក្ខណៈថ្លា។​ បន្ថែមពីលើនេះ កញ្ចក់សុវត្តិភាពឡាមីណែតអាចធន់នឹងកម្តៅនិងសំណើម។ កាវ PVB ក៏មិនឡើងពង​ ឬធ្វើការការប៉ះពាល់ដល់រូបរាងនៃផ្ទៃកញ្ចក់ដែរ។
កញ្ចក់ CSSG គឺជាប្រភេទកញ្ចក់សុវត្ថិភាពដែលត្រូវបានសាកល្បងពិសោធន៍ដោយ TUV-Rheinland​ ដែលតម្រូវទៅតាមស្តង់ដារ ANSI 97.1, BS 6206 និង AN/NZS 2208។

កញ្ចក់តែមព័រ

កញ្ចក់តែមព័រ គឺជាកញ្ចក់ ដែលទទួលបានពីការយកកញ្ចក់អណ្តែតធម្មតា ទៅកម្តៅរហូតដល់កញ្ចក់ទន់​ (ប្រមាណ 700 ˚C) បន្ទាប់មកទំលាក់កំដៅកញ្ចក់ឲ្យត្រជាក់យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី​ ដែលជាលទ្ធផលកញ្ចក់នៅសល់សម្ពាធខ្ពស់កំលាំងខ្លាំងលើស​ពី 10,000 PSI ឬសមម្ពាធនៃគែមកញ្ចក់លើសពី 9,700 PSI ។
កញ្ចក់តែមព័រ CSSG គឺជាប្រភេទកញ្ចក់សុវត្ថិភាពដែលត្រូវបានសាកល្បងពិសោធន៍ដោយ TUV-Rheinland​ ដែលតម្រូវទៅតាមស្តង់ដារ ANSI 97.1, BS 6206 និង AN/NZS 2208។