ការ​ពិពណ៌នា​ពី​ផលិតផល

កញ្ចក់តែមព័រ គឺជាកញ្ចក់ ដែលទទួលបានពីការយកកញ្ចក់អណ្តែតធម្មតា ទៅកម្តៅរហូតដល់កញ្ចក់ទន់​ (ប្រមាណ 700 ˚C) បន្ទាប់មកទំលាក់កំដៅកញ្ចក់ឲ្យត្រជាក់យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី​ ដែលជាលទ្ធផលកញ្ចក់នៅសល់សម្ពាធខ្ពស់កំលាំងខ្លាំងលើស​ពី 10,000 PSI ឬសមម្ពាធនៃគែមកញ្ចក់លើសពី 9,700 PSI ។

កញ្ចក់តែមព័រ CSSG គឺជាប្រភេទកញ្ចក់សុវត្ថិភាពដែលត្រូវបានសាកល្បងពិសោធន៍ដោយ TUV-Rheinland​ ដែលតម្រូវទៅតាមស្តង់ដារ ANSI 97.1, BS 6206 និង AN/NZS 2208។

លក្ខណៈពិសេស

1. កញ្ចក់តែមព័រខ្លាំងជាងកញ្ចក់ធម្មតាទៅដល់ 4 ទៅ 6​ ដង។

2. ជៀសវាងការ​រងរបួសធ្ងន់ធ្ងរ ពីព្រោះកញ្ចក់នឹងបែកទៅជាគ្រាប់តូចៗ ហើយមានរាងមូល ។

3. កញ្ចក់តែមព័រអាចការពារកម្តៅបានទៅ 3​ ដងខ្លាំងជាងកញ្ចក់ធម្មតា។

4. ភាពងាយស្រួលក្នុងការបោសសំអាតបើសិនជាពួកគេបែក

កន្លែងប្រើប្រាស់

1. សម្រាប់ដេគ័រ​​ និងគ្រឿងសង្ហារឹម

2. បង្អួចរថយន្

3. ទ្វារតែមព័រដែលគ្មានស៊ុំជុំវិញ

4. បង្កាន់ដៃជណ្តើរ

5. ជណ្តើរយន្ត

6. ទ្វារបន្ទប់ទឹក។

ចំណាំ

1. កញ្ចក់តែមព័រសុវត្ថិភាពតែមព័រសុវត្ថិភាពមានតុល្យភាពល្អ ដូច្នេះវានឹងមិនកាត់ កោងឬបាក់ឡើយ។ ប្រវែង និងទំហំទាំងអស់ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់មុននឹងផលិត។

2. កញ្ចក់តែមព័រសុវត្ថិភាពមិនមានភាពចុះខ្សោយ អន់ថយ ឬបាក់បែកដោយងាយស្រួលឡើយ ប៉ុន្តែវានឹងមានការបាក់បែកប្រសិនបើមានការប៉ៈទង្គិចធ្ងន់ធ្ង​រ។ ក្នុងករណីនេះ កញ្ចក់នឹងមិនបែកភ្លាមៗទេប៉ុន្តែវានឹងមានការបាក់បែកបន្ទាប់ពីពេលខ្លះបានកន្លងផុត ។

3. ត្រូវតែមានការយកចិត្តទុកដាក់បំផុតចំពោះគែមកញ្ចក់ដើម្បីជៀសវាងការផ្ទុះដោយខ្លួនឯងដែលបណ្តាលមកពីនីកែលស៊ុលហ្វែត។

4. នៅពេលដែលប៉ះទង្គិច កម្លាំងនឹងធ្វើការចែកចាយទៅលើផ្ទៃកញ្ចក់ទាំងមូល។ ប៉ុន្តែបំបែកកញ្ចក់នឹងមិនធ្លាក់ភ្លាមៗនោះទេបន្ទាប់ពីប៉ះទង្គិច។

ទំហំ(មម) កម្រាស់(មម)
ប្រភេទកែច្នៃ  Minimum  Maximum  Minimum Maximum
កញ្ចក់តែមព័រ  300mm x 300mm   2400mm x 4800mm 4mm   19mm
ពណ៌  ថ្លា តែ ខៀវចាស់ ទឹកសមុទ្រ ខៀវ បៃតង បៃតងខ្ចី ប្រផេះចាស់ ប្រផេះខ្ចី