ការពិពណ៌នាពីផលិតផល
កញ្ចក់ឡាមីណែតគឺជាកញ្ចក់ដែលផលិតឡើងដោយការបិទជាប់គ្នាជាអចិន្រ្តៃន៏នូវកញ្ចក់ពីរផ្ទាំង ឬច្រើនផ្ទាំងចូលគ្នាដោយប្រើប្រាស់សន្លឹកកាវរឹង Polyvinyl Butyral (PVB) ក្រោមកម្តៅ និងសម្ពាធហើយបង្កើតជាកញ្ចក់តែមួយ។ កាវ PVB ដែលប្រើប្រាស់សម្រាប់បិទកញ្ចក់គឺមានលក្ខណៈថ្លា។ បន្ថែមពីលើនេះ កញ្ចក់សុវត្តិភាពឡាមីណែតអាចធន់នឹងកម្តៅនិងសំណើម។ កាវ PVB ក៏មិនឡើងពង ឬធ្វើការការប៉ះពាល់ដល់រូបរាងនៃផ្ទៃកញ្ចក់ដែរ។
កញ្ចក់ CSSG គឺជាប្រភេទកញ្ចក់សុវត្ថិភាពដែលត្រូវបានសាកល្បងពិសោធន៍ដោយ TUV-Rheinland ដែលតម្រូវទៅតាមស្តង់ដារ ANSI 97.1, BS 6206 និង AN/NZS 2208។