ការ​ពិពណ៌នា​ពី​ផលិតផល

កញ្ចក់អ៊ីសូឡង់គឺជាការផ្គួបផ្សំកញ្ចក់ពីរផ្ទាំងដែលបំបែកដោយស៊ុមញ៉ូម និងបញ្ចូលខ្យល់ស្ងួតនៅកណ្តាល​​ហើយបិទផ្ចិតដោយកាវកញ្ចក់ ហើយវាជាផលិតផលបន្ថយកំដៅ ទប់សំលេង សន្សំថាមពល និងការពារបរិស្ថាន។

លក្ខណៈពិសេស

1. កាត់បន្ថយការកើនកម្តៅពីក្រៅ ហើយការបំបាត់កម្តៅពីក្នុងអគារ

2. ទប់ស្កាត់ការខាប់ជាតិទឹកនៅលើកញ្ចក់

3. ការពារសម្លេង

4. ទប់ស្កាត់មិនឲ្យកាំរស្មី UV ចូលក្នុងអគារ

5. អាចធ្វើជាកញ្ចក់ការពារសុវត្ថិភាព អាស្រ័យលើសមាសភាពនៃស្រទាប់កញ្ចក់។

ប្រើប្រាស់សម្រាប់

1. សម្រាប់អគារដែលមានតម្រូវការខ្ពស់ក្នុងការរក្សាសីតុណ្ហភាព ការពារសម្លេង សម្រាប់អគារខ្ពស់ៗ សណ្ឋាគារ​ និងអគារពាណិជ្ជកម្ម។ ល។

ចំណាំ

1. កញ្ចក់អ៊ីសូឡង់ត្រូវតែបិតដោយប្រុងប្រយ័ត្នជាមួយស៊ីលីកូន ដើម្បីទប់ស្កាត់កុំឲ្យមានការលេចខ្យល់​ ដែលនៅចន្លោះកញ្ចក់។

2. ការលេចធ្លាយណាមួយអាចបណ្តាលឲ្យមានការខាប់ទឹក និងការខូចខាត។

3. នៅពេលដែលមានការខូចខាត ផ្ទាំងកញ្ចក់មិនអាចជួសជុលបានទេ ពោលគឺត្រូវតែជំនួសដោយកញ្ចក់ថ្មី។

ទំហំ(មម) កម្រាស់(មម)
ប្រភេទកែច្នៃ  Minimum  Maximum  Minimum Maximum
កញ្ចក់អ៊ីសូឡង់  300mm x 300mm  2400mm x 6000mm  6mm  38mm
ពណ៌  Clear