ការ​ពិពណ៌នា​ពី​ផលិតផល

កញ្ចក់ហ៊ីតស្រ្តែងថឺនគឺជាកញ្ចក់ដែលទទួលបានពីការយកកញ្ចក់អណ្តែតធម្មតា ទៅបន្ថែមកំដៅ ដោយសម្ពាធ ឬកម្តៅនៃផ្ទៃកញ្ចក់នៅសល់ត្រឹម 3500 PSI ឬតិចជាង 10000 PSI ហើយសំពាធ​ ឬកំដៅនៃគែមកញ្ចក់ខ្លាំងជាង 5500 PSI និងតិចជាង 10000 PSI ។ កញ្ចក់ហ៊ីតស្រ្តែងថឺន មានកម្លាំងឬសំពាធទាបហើយរឹងមាំ និងខ្លាំងជាងកញ្ចក់អណ្តែតធម្មតាតែពីរដងប៉ុណ្ណោះ។ វាពុំត្រូវបានចាត់បញ្ជូលជាកញ្ចក់សុវត្ថិភាពនោះទេ (ប្រសិនបើប្រើជាកញ្ចក់មួយផ្ទាំង) ដោយសារពេលដែលវាបែក គឺបែកជាផ្ទាំងធំៗ។

លក្ខណៈពិសេស

1. ខ្លាំងជាង 2 ដងបើប្រៀបទៅនឹងកញ្ចក់ធម្មតា

2. កម្លាំងពត់កោងខ្លាំង​ ហើយធន់

3. កញ្ចក់ហ៊ីតស្រ្តែងថឺន អាចផ្តល់នូវភាពធន់ទៅនឹងកម្តៅ។

កន្លែងប្រើប្រាស់

1. កញ្ចក់ហ៊ីតស្រ្តែងថឺនអាចប្រើប្រាស់នៅកន្លែងដែល មិនមានការចាំបាច់ប្រើប្រាស់នូវកញ្ចក់សុវត្ថិភាព។

ចំណាំ

1. កញ្ចក់ហ៊ីតស្រ្តែងថឺនមិនអាចខួង កាត់ឬសំលៀងបានឡើយ បន្ទាប់ពីបានផលិត

2. ត្រូវតែធ្វើការសម្រេចចិត្តចំពោះ ប្រវែង ទំហំនិងខ្នាតជាមុនដើម្បីធ្វើការផលិត។

ទំហំ(មម) កម្រាស់(មម)
ប្រភេទកែច្នៃ  Minimum  Maximum  Minimum Maximum
កញ្ចក់ហ៊ីតស្រ្តែងថឹន 300mm x 300mm  2400mm x 4800mm 4mm  19mm
ពណ៌ Clear,Bronze, Dark Blue, Ocean Blue, A Blue, Cld Blue, Green, Light Green, Dark Grey, Light Grey

កញ្ចក់ហ៊ីតស្រ្តែងថឺន ត្រូវបានទទួលស្គាល់គុណភាពដោយ TUVតាមស្តង់ដារបស់សហរដ្ឋអាមេរិច.