ការ​ពិពណ៌នា​ពី​ផលិតផល

ចាប់តាំងពីមានការរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យឌីស្សាញមក (រូបរាងបត់បែននៃអគារផ្សេងៗ) ទើបធ្វើឲ្យមានតម្រូវការនូវកញ្ចក់ពត់កោង​ ។
កញ្ចក់ពត់កោង គឺជាកញ្ចក់ដែលទទួល​បាន​ពីការយកកញ្ចក់អណ្តែតធម្មតា ទៅកំដៅរហូតដល់កញ្ចក់ទន់កោង (កម្តៅប្រមាណ 700 ˚C) បន្ទាប់មកទម្លាក់កម្តៅកញ្ចក់ឲ្យត្រជាក់យ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី ដែលជាលទ្ធផលកញ្ចក់នៅសល់សម្ពាធខ្ពស់កម្លាំងខ្លាំងតិចជាង10000 PSI ឬសម្ពាធនៃគែមតិចជាង 9700 PSI ។

លក្ខណៈពិសេស

1. ធន់នឹងសម្ពាធខ្យល់ និងកម្តៅ

2. នៅពេលដែលបែក បំណែកកញ្ចក់មានលក្ខណៈស្រដៀងគ្នាទៅនឹងកញ្ចក់ធម្មតា

3. ខ្លាំងជាងពីរដងកញ្ចក់ធម្មតា​ ។

កន្លែងប្រើប្រាស់

1. ប្រើសម្រាប់ខាងក្នុង និងខាងក្រៅអគារ កែងបង្អួច ដំបូលកញ្ចក់កោង ទូរតាំងអីវ៉ាន់ និងដេគ័រខាងក្នុងអគារ ។

ចំណាំ

1. ពិនិត្យមើលដោយប្រុងប្រយ័ត្នបំផុត ថាស៊ុមខាងលើនិងខាងក្រោមគឺដាក់បញ្ឈរពេលផលិត

2. ជាការល្អប្រសើរ ប្រសិនបើមានទំហំពិតប្រាកដ ហើយច្បាស់លាស់មុនពេលធ្វើការ​​​កម្មង់

3. ត្រូវធ្វើពុម្ពល្អ ដើម្បីឲ្យឃើញរូបរាងច្បាស់លាស់។

ទំហំ(មម) កម្រាស់(មម)
ប្រភេទកែច្នៃ  ខ្នាតតូចបំផុត  ខ្នាតធំបំផុត  កម្រាស់តូចបំផុត កម្រាស់ធំបំផុត
កញ្ចក់ពត់កោង  1000mm x 1000mm  3660mm x 2440mm  4.6mm  10mm
ពណ៌  ថ្លា ថ្លាក្បុះ តែ ខៀវចាស់ ទឹកសមុទ្រខ្ចី បៃតង​ បៃតងខ្ចី ខ្មៅ