ការ​ពិពណ៌នា​ពី​ផលិតផល

កញ្ចក់ឡាមីណែតគឺជាកញ្ចក់ដែលផលិតឡើងដោយការបិទជាប់គ្នាជាអចិន្រ្តៃន៏នូវកញ្ចក់ពីរផ្ទាំង ឬច្រើនផ្ទាំងចូលគ្នាដោយប្រើប្រាស់សន្លឹកកាវរឹង​ Polyvinyl Butyral (PVB) ក្រោមកម្តៅ និងសម្ពាធហើយបង្កើតជាកញ្ចក់តែមួយ។ កាវ PVB ដែលប្រើប្រាស់សម្រាប់បិទកញ្ចក់គឺមានលក្ខណៈថ្លា។​ បន្ថែមពីលើនេះ កញ្ចក់សុវត្តិភាពឡាមីណែតអាចធន់នឹងកម្តៅនិងសំណើម។ កាវ PVB ក៏មិនឡើងពង​ ឬធ្វើការការប៉ះពាល់ដល់រូបរាងនៃផ្ទៃកញ្ចក់ដែរ។

កញ្ចក់ CSSG គឺជាប្រភេទកញ្ចក់សុវត្ថិភាពដែលត្រូវបានសាកល្បងពិសោធន៍ដោយ TUV-Rheinland​ ដែលតម្រូវទៅតាមស្តង់ដារ ANSI 97.1, BS 6206 និង AN/NZS 2208។

លក្ខណៈពិសេស

1. ប្រសិនបើមានការបាក់បែក បំបែកកញ្ចក់នៅតែស្អិតជាប់ជាមួយកាវជានិច្ច ដូច្នេះការពារមិនឲ្យមានការរងរបួសធ្ងន់ធ្ងរណាមួយទេ

2. ការពារមិនឲ្យមានការវាយប្រហារពីខាងក្រៅ

3. កញ្ចក់ឡាមីណែត​មានកម្លាំងខ្លាំងក្លា និងការពារមិនឲ្យធ្លាក់

4. ការពារកាំរស្មី​ UV បានទៅដល់ 98%

5. ការពារគ្រាប់កាំភ្លើង, ជាតិផ្ទុះ និងខ្យល់ព្យុះ

6. ការពារសម្លេង

7. កាត់បន្ថយកម្តៅព្រះអាទិត្យ និងកាត់បន្ថយការចំណាយលើម៉ាស៊ីនត្រជាក់

8. កញ្ចក់ឡាមីណែតធន់ និងអាចរក្សាទុកបានពណ៌បានយ៉ាងល្អ

9. មានភាពងាយស្រួលក្នុងការតំឡើង

10. មានតម្លាភាព និងអាចមើលឃើញច្បាស់។

ប្រើប្រាស់សម្រាប់

1. ដំបូលផ្ទះ បង្កាន់ដៃ បង្អួច និងកន្លែងដែលមានតម្រូវការសុវត្ថិភាពខ្ពស់

2. ទូរដាក់តាំងសម្ភារៈ ឬទំនិញ

3. អាងចិញ្ចឹមត្រី

4. ធនាគារ

5. អគារខ្ពស់ៗ

6. អកាសយានដ្ឋាន

7. សណ្ឋារគារ

8. ហាងលក់គ្រឿងអលង្ការ។

ចំណាំ

1. ត្រូវតែធ្វើការកម្មង់ទំហំ និងខ្នាតជាមុន ដើម្បីជៀសវាងការប៉ះពាល់នៅពេលបញ្ចប់

2. ហាមដាក់កញ្ចក់នៅទីតាំងដែលមានសីតុណ្ហភា​ពលើសពី 70 ˚C ពីព្រោះវាអាចមានការប៉ះពាល់ដល់កាវ PVB

3. ហាមប្រើសារធាតុរំលាយសរីរាង្គនៅគែមកញ្ចក់ ពីព្រោះអាចមានការប៉ះពាល់ដល់កាវ

4. គែមកញ្ចក់ត្រូវតម្លើងនៅកន្លែងដែលគ្មានការលេចខ្យល់ ពីព្រោះវាអាចធ្វើឲ្យកញ្ចក់រហែក

5. កញ្ចក់ពីរជាន់គឺមានការតម្រូវការខ្ពស់សម្រាប់ប្រើប្រាស់នៅអគារ ហើយកញ្ចក់បិទច្រើនជាន់មានតម្រូវការប្រើប្រាស់សម្រាប់ការពារគ្រាប់កាំភ្លើង និងអាងទឹក ។

ទំហំ(មម) កម្រាស់(មម)
ប្រភេទកែច្នៃ  Minimum  Maximum  Minimum Maximum
កញ្ចក់ឡាមីណែត  300mm x 300mm  2400mm x 6000mm  6mm   38mm
ពណ៌  Clear,Bronze, Dark Blue, Ocean Blue, A Blue, Cld Blue, Green, Light Green, Dark Grey, Light Grey