ការពិពណ៌នាពីផលិតផល
ចាប់តាំងពីមានការរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងវិស័យឌីស្សាញមក (រូបរាងបត់បែននៃអគារផ្សេងៗ) ទើបធ្វើឲ្យមានតម្រូវការនូវកញ្ចក់ពត់កោង ។
កញ្ចក់ពត់កោង គឺជាកញ្ចក់ដែលទទួលបានពីការយកកញ្ចក់អណ្តែតធម្មតា ទៅកំដៅរហូតដល់កញ្ចក់ទន់កោង (កម្តៅប្រមាណ 700 ˚C) បន្ទាប់មកទម្លាក់កម្តៅកញ្ចក់ឲ្យត្រជាក់យ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី ដែលជាលទ្ធផលកញ្ចក់នៅសល់សម្ពាធខ្ពស់កម្លាំងខ្លាំងតិចជាង10000 PSI ឬសម្ពាធនៃគែមតិចជាង 9700 PSI ។